Wednesday, September 14, 2011

រំលឹកអនុស្សាវរីយ៏ចាស់

ព្រឹកថ្ងៃមួយពេលខ្ញុំកំពង់តែអង្គុយញ៉ាំបាយសាច់ជ្រូកចៀននៅហាងមួយជាប់ការិយា ល័យធ្វើការរបស់ខ្ញុំ ខ្ញុំបានឭបុសវ័យកណ្តាលពីរបីនាក់ ដែលមើលទៅពួកគាត់ទំនង ជាអ្នកមានកាលីបសម័យថ្មីអង្គុយញ៉ាំបាយនៅតុមួយក្បែរខ្ញុំ។...ខ្ញុំឆ្ងល់ដល់ហើយអាពួកអ្នកសុំទាននេះ...ម្ងៃៗដើរតែសុំតែទានគេ...មានដៃមានជើងដែរ អត់ព្រមទៅរក ការងារធ្វើអីទេ...មើលហ្ន៎..អាពួកស្ពាយដងរែកស្ពាយបង្គីហ្ន៎...មកទៀតហើយ (បុរសម្នាក់ក្នុងក្រុមរបស់គេនិយាយដោយបូញមាត់ទៅរកអ្នកសុំទានម្នាក់ដែលកំពុងតែ ដើរតំរង់មករកតុរអ្នញ៉ាំអាហារ)... ខ្ញុំនៀកមិនដែលឲ្យទេកុំឲ្យវាធ្លាប់...(បុរសនោះបានបន្ត)។ ចំណែកឯខ្ញុំដែលអង្គុយតុនៅក្បែរនោះញ៉ាំបណ្តើរគិតក្នុងចិត្តបណ្តើរថា "ឱមនុស្សឥលូវ ពិតជាចិត្តអាក្រក់មែន គ្មានចិត្តសណ្តោសប្រណីដល់អ្នកទីទាល់ក្រ បន្តិចណាសោះ...គិតតែថាគ្នាមានដែមានជើងមិនព្រមទៅរកការងារធ្វើ...ចុះមិនគិតផង ទេថា ជូនកាលគ្នាទល់ច្រក ដើររកការងារមិនទាន់បាន ឬជូនកាលគ្នាចាញ់បោកគេ ដាច់លុយដាច់កាក់...។ មែនពិតជាដូចគាត់និយាយមែន"...អ្ហេហ៏...មានដៃមានជើងដូច
គេដែរ ដើរសុំតែទានគេ មិនទៅរកស៊ីធ្វើការអីនឹងគេទេអ្ហឹ...ថយចេញទៅអញ គ្មានលុយទេ(បុរសដដែលនោះបាននិយាយទៅកាន់អ្នកសុំទានដែលកំពង់តែ លើកដៃទាំងពីរសំពះសុំលុយក្រុមគាត់ ទាំងសំដីគំរោះគំរើយ។
បុរសអ្នកសុំទានគ្មានហ៊ានតមួយម៉ាត់ទេ។ ភ្លាមនោះ..."បង..ហ្នេះខ្ញុំជូនលុយបង២០០០រៀល..."ខ្ញុំបាននិយាយដោយសំដីទន់ភ្លន់ និងគោរពដល់អ្នកសុំទានម្នាក់នោះ។ "អរគុណហើយបងប្រុស...សូមជូនពរបងឲ្យមានសំណាងល្អ និងជួបតែព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ..អាយុវែង."បុរសនោះបានជូនពរខ្ញុំ (គាត់ហៅខ្ញុំថាបងៗតែមើលទៅគាត់ ចាស់ជាងខ្ញុំ ឆ្ងាយណាស់)។ " មិនអីទេបង"ខ្ញុំបានតបទៅគាត់។ បន្ទាប់ពីហុចលុយ ជូនទៅបុរសអ្នកសុំទានរួចហើយ ខ្ញុំបានបន្តទៀតថា "បងអើយ បើខ្ញុំទល់ច្រកខ្ញុំក៏ ប្រហែលជាលើកដៃសុំលុយគេដើម្បីដោះទុក្ខមួយគ្រាៗដែរ ចៀសវាង ទៅលួចទៅ ប្លន់គេ។ នៅពេលដែលឃើញខ្ញុំឲ្យលុយទៅអ្នកសុំទាននោះ ក្រុមបុរសអ្នកមាន កាលីបទាំងបីបាត់មាត់ដូចគេចុក តែខ្ញុំក៏មិនដឹងថាគេគិតមកខ្ញុំយ៉ាងម៉េចដែរ។ តាមពិត ពេលនោះថ្វីត្បិតថាខ្ញុំមិនមែនជាអ្នកមាន តែក៏កាលីប គ្រាន់បើដែរព្រោះទើបតែមកពី រៀននៅប្រទេសញូវហ្ស៊ីលែន បានបីថ្ងៃហើយសំលៀកបំពាក់របស់ខ្ញុំក៏មិនអន់ជាង បុរសអ្នកមានទាំងនោះដែរពេលនោះ។ តែតាមពិតខ្ញុំនៅវត្តសោះ...ហិហិហិ...។

No comments:

Post a Comment