Friday, September 16, 2011

Why Why....????


សម្លាប់​ប្រពន្ធ​រួច​ប្រល័យ​ខ្លួនឯង ភ្លើង​ប្រចណ្ឌ​ឆាប​ឆេះ​ឈាន​ដល់​ថ្ងៃ​ខ្មៅ​ងងឹត​ស្លាប់​ចោល​កូន​ស្រី២នាក់
ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៥:០០
កោះសន្តិភាព

ខេត្ត​ព្រះ​សីហនុ  ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​កាប់​ប្រហារ​ពី ​សំណាក់​បុរស​ជា​ប្តី​ដោយ​ប្រើ​កាំ​បិត​ខ្វែវ​ជា​ច្រើន​កាំ​បិត​ ហើយ​ក៏​ត្រូវ​ស្លាប់​ពេល​នាំ​ទៅ​ដល់​មន្ទីរ​ពេទ្យ ​ទើបស​ព​ត្រូវ​​ដឹក​ត្រលប់​មក​លំនៅ​ឋាន​វិញ​ចំណែក​បុរស​ជា​ប្តី​ក៏​បាន​ធ្វើ ​អត្ត​ឃាត​ដោយ​ផឹក​ថ្នាំ​ពុល រួច​ចង​.ក​សម្លាប់ខ្លួន​។ ទោះ​ជា​ប្តី​-ប្រពន្ធ​នេះ​ត្រូវ​ស្លាប់​ទៅ​ហើយ តែ​ជីវិត​​អព​មង្គល​ដ៏​ខ្មៅ​ងងឹត​នេះ​បាន​បន្សល់​​ទុកកូន​ស្រី​២​នាក់​​ ឱ្យរស់ក្នុង​​​ភាព​កំព្រា​ឥត​មេ​បា​ពី​ពេល​នេះ​តទៅ​ដែរ​។ អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​នេះ​តាម​ប្រភព​មួយ​​បាន​អះ​អាង​ ពី​មូល​ហេតុ​ថា ដោយ​សារ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​សុំ​លែង ហើយ​បាន​ចុះ​ចោល​ផ្ទះ​ទៅ​រស់​នៅ​ជាមួយ​បង​ប្រុស​របស់​ខ្លួន​។ ទោះ​បី​ជា​បែប​ណា​ក្តី​ ប្រភព​មួយ​ទៀត​ក៏​បាន​បង្ហើប​ពី​មូល​ហេតុ​នៃការ​បង្ហូរ​ឈាម​គ្នា​នេះ​ថា បណ្តាល​មក​ពី​ការ​ប្រចណ្ឌ​​ពីសំណាក់​បុរស​ជា​ប្តី​​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ ​នឹង​គ្នា​មិន​ឈប់​ឈរ​​ទើប​ស្ត្រី​ជា​ប្រពន្ធ​មិន​អាច​រស់​នៅ​ក្រោម​ដំបូល​ ផ្ទះ​ជាមួយ​ប្តី​បាន​ក៏​បាន​​នាំ​កូន​ស្រី​ទាំង​២​ទៅ​ស្នាក់​នៅ​ផ្ទះ​បង​ ប្រុស​បង្កើត​​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់ខ្លួន​នោះ​ទេ គឺ​ក្រោយ​រយៈ​ពេល​២០​ថ្ងៃ​ដែល​នាង​ជា​ប្រពន្ធ​បាន​ទៅ​ប្តឹង​ពី​ប្តី​ដល់​ សាលា​ឃុំ​សុំ​លែង​លះ​ប្តី​ទោះ​បី​មេ​ឃុំ​គ្មាន​សិទ្ធិ​​ឱ្យ​លែង​លះ​ក្តី​ក៏​ នាង​ជា​ប្រពន្ធ​បាន​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ជា​អ្នក​ដឹង​ឮ​ ព្រោះ​តែ​ទ្រាំ​រស់​ជាមួយ​ប្តី​តទៅ​ទៀត​មិន​បាន​។
នេះ​ជា​ជីវិត​គ្រួសារ​មួយ​ដែល​គ្មាន​សុភមង្គល​និង​មាន ​តែ​ភាព​គ្រោត​គ្រាត​ដែល​ទី​បំផុត​បុរស​ជា​ប្តី​បែរ​ជា​យក​ហិង្សា​មក​ដាក់​ ខ្លួន​ជា​ជំរើស​ដោយ​​មិន​បាន​គិត​ពី​ជោគ​វាសនា​​របស់​កូន​ដែល​ខ្លួន​​បង្កើត ​មក​នោះ​តើ​ពួក​គេ​​ត្រូវ​រស់​ដោយ​បែប​ណា​ បន្ទាប់​ពី​ឪពុក​ ម្តាយ​សម្លាប់​គ្នា​ហើយ​នោះ។
ទាក់​ទិន​នឹង​ការ​បង្ហូរ​ឈាម​គ្នា​នេះ​ត្រូវ​បាន​គេ​ ដឹង​ថា បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​ ថ្ងៃ​ទី​១៥ កញ្ញា នៅ​ក្នុង​ក្រុម​ទី​១០​ ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់​។ បុរស​ជា​ប្តី​ឈ្មោះ​ជុំ វុត្ថា​ ហៅ​ច្រូច អាយុ​៣៩​ឆ្នាំ មាន​មុខ​របរ​ជា​កសិករ និង​រត់​ម៉ូតូ​ឌុប​ ឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​នាក់ អិត អាយុ​៣៦​ឆ្នាំ​។ ប្តី​ប្រពន្ធ​នេះ​​មាន​កូន​ស្រី​២​នាក់​ ​ដែល​នាង​បង​​អាយុ​១៣ឆ្នាំ​ និង​នាង​ប្អូន​អាយុ​៩​ឆ្នាំ​។ ប្រភព​ព័ត៌​មាន​ពី​បង​ប្រុស​របស់​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ប្តី ប្រពន្ធ​នេះ​មាន​ការ​រកាំ​រកូស​គ្នា​ និង​ឈ្លោះ​ប្រកែក​គ្នា​រាប់​សិប​ដង​មក​ហើយ​ដោយ​សារ​តែ​​ការ​ប្រចណ្ឌ​ពី​ សំណាក់​បុរស​ជា​ប្តី​។ ប្រភព​ដដែល​នេះ​មិន​បាន​ឱ្យ​​ដឹង​ថា ​ការ​ប្រចណ្ឌ​ប្រពន្ធ​នោះ​ប្តី​ចោទ​ទៅ​លើ​​បុរស​ណា​មួយ​នោះ​ទេ​។ បុរស​ជា​បង​ប្រុស​​បាន​និយាយ​ទៀត​ថា កាល​ពី​២០​ថ្ងៃ​មុន​ប្អូន​ស្រី​របស់​គាត់​ និង​ប្អូន​ថ្លៃ​បាន​ឈ្លោះ​គ្នា​បែក​ផ្សែង ហើយ​នាងក៏បាន​ប្តឹង​ទៅ​សាលា​ឃុំ​លែង​លះ​ប្តី​ ហើយ​អាជ្ញា​ធរ​ក៏​បាន​ដឹង​ឮដែរ បន្ទាប់​ពី​​ការ​សម្រុះ​សម្រួល​​មិន​បាន​ទទួល​ជោគ​ជ័យ​។ បន្ទាប់​ពី​នោះ​មក​នាង​ជា​ប្រពន្ធ​បាន​នាំ​កូន​ស្រី​ទាំង​២​ចុះ​ចេញ​ពី​ផ្ទះ ​មក​នៅ​ផ្ទះ​​គាត់​ជា​បងប្រុស​ ហើយ​ក៏​នៅ​ជិតគ្នា​ផ្ទះ​ម្តាយ​​មីង​ដែរ។ ផ្ទះគាត់​ និង​​ផ្ទះ​ប្អូន​ស្រី​នោះ​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​៣០០​ម៉ែត្រ​។
ក្នុង​ថ្ងៃ​កើត​ហេតុ​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​បាន​មក​ហៅ​​ប្រពន្ធ​របស់ខ្លួន​ទៅ​ក្រោយ​ផ្ទះ​បង​ប្រុស​ដោយ​ និយាយ​ថា ជួប​និយាយ​គ្នា​ឱ្យ​ដាច់​ស្រេច។ ការ​ជួប​គ្នា​នោះ​មិន​មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ទេ ​ហើយ​នាង​ជា​ប្រពន្ធ​ក៏​បាន​ទៅ​ជួប​ គឺ​ពេល​ជួប​គ្នា​នោះ​ហើយ​ដែល​បុរស​ជា​ប្តី​បាន​កាប់​ប្រហារ​ដោយកាំ​បិត​ ខ្វែវ​លើ​ស្ត្រី​ជា​ប្រពន្ធ​​ គឺ​កាប់​ចំ​ក្បាល​ និង​ខ្លួន​ជា​ច្រើន​កាំ​បិត​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​។ ពេល​កាប់​ប្រពន្ធ​ឱ្យ​ដួល​ដេក​ហើយ​នោះស្មានថា​ប្រពន្ធ​បាន​​ផុត​ដង្ហើម​ទៅ​ ហើយ បុរស​ជា​ប្តី​ក៏បាន​រត់​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន។ ជា​បន្ទាន់​នោះ​ក្រុម​សាច់​ញាតិ​ក៏​បាន​ដឹង​ ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​នាំ​គ្នា​ជួយ​លើក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ប្តី​ កាប់​ចេញ​ពី​ថ្លុក​ឈាម​ និង​បាន​ហៅ​រថ​យន្ត​ពេទ្យ​មក​ដឹក​ទៅ​សង្គ្រោះ។ ដោយ​សារ​តែ​ការ​កាប់​ប្រហារ​នេះ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ស្ត្រី​ជា​ ប្រពន្ធ​ក៏​ត្រូវ​ស្លាប់​ពេល​នាំ​ដល់​មន្ទីរ​ពេទ្យ​ទើប​ដឹក​សព​ត្រឡប់​មក​ វិញ​។