Friday, September 16, 2011

Why Why....????


សម្លាប់ប្រពន្ធរួចប្រល័យខ្លួនឯង ភ្លើងប្រចណ្ឌឆាបឆេះឈានដល់ថ្ងៃខ្មៅងងឹតស្លាប់ចោលកូនស្រី២នាក់
ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៥:០០
កោះសន្តិភាព

ខេត្តព្រះសីហនុ  ស្ត្រីជាប្រពន្ធបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ប្រហារពី សំណាក់បុរសជាប្តីដោយប្រើកាំបិតខ្វែវជាច្រើនកាំបិត ហើយក៏ត្រូវស្លាប់ពេលនាំទៅដល់មន្ទីរពេទ្យ ទើបសត្រូវ​​ដឹកត្រលប់មកលំនៅឋានវិញចំណែកបុរសជាប្តីក៏បានធ្វើ អត្តឃាតដោយផឹកថ្នាំពុល រួចចង​.សម្លាប់ខ្លួន ទោះជាប្តី​-ប្រពន្ធនេះត្រូវស្លាប់ទៅហើយ តែជីវិត​​អពមង្គលដ៏ខ្មៅងងឹតនេះបានបន្សល់​​ទុកកូនស្រីនាក់​​ ឱ្យរស់ក្នុង​​​ភាពកំព្រាឥតមេបាពីពេលនេះតទៅដែរ អំពើហិង្សាដែលបង្កឡើងដោយបុរសជាប្តីនេះតាមប្រភពមួយ​​បានអះអាង ពីមូលហេតុថា ដោយសារបុរសជាប្តីខឹងប្រពន្ធសុំលែង ហើយបានចុះចោលផ្ទះទៅរស់នៅជាមួយបងប្រុសរបស់ខ្លួន ទោះបីជាបែបណាក្តី ប្រភពមួយទៀតក៏បានបង្ហើបពីមូលហេតុនៃការបង្ហូរឈាមគ្នានេះថា បណ្តាលមកពីការប្រចណ្ឌ​​ពីសំណាក់បុរសជាប្តី​​ដែលបង្កឱ្យមានជម្លោះ នឹងគ្នាមិនឈប់ឈរ​​ទើបស្ត្រីជាប្រពន្ធមិនអាចរស់នៅក្រោមដំបូល ផ្ទះជាមួយប្តីបានក៏បាន​​នាំកូនស្រីទាំងទៅស្នាក់នៅផ្ទះបង ប្រុសបង្កើត​​ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្លួននោះទេ គឺក្រោយរយៈពេល២០ថ្ងៃដែលនាងជាប្រពន្ធបានទៅប្តឹងពីប្តីដល់ សាលាឃុំសុំលែងលះប្តីទោះបីមេឃុំគ្មានសិទ្ធិ​​ឱ្យលែងលះក្តីក៏ នាងជាប្រពន្ធបានទាមទារឱ្យអាជ្ញាធរជាអ្នកដឹង ព្រោះតែទ្រាំរស់ជាមួយប្តីតទៅទៀតមិនបាន
នេះជាជីវិតគ្រួសារមួយដែលគ្មានសុភមង្គលនិងមាន តែភាពគ្រោតគ្រាតដែលទីបំផុតបុរសជាប្តីបែរជាយកហិង្សាមកដាក់ ខ្លួនជាជំរើសដោយ​​មិនបានគិតពីជោគវាសនា​​របស់កូនដែលខ្លួន​​បង្កើត មកនោះតើពួកគេ​​ត្រូវរស់ដោយបែបណាបន្ទាប់ពីឪពុក ម្តាយសម្លាប់គ្នាហើយនោះ។
ទាក់ទិននឹងការបង្ហូរឈាមគ្នានេះត្រូវបានគេ ដឹងថា បានកើតឡើងនៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៥ កញ្ញា នៅក្នុងក្រុមទី១០ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ បុរសជាប្តីឈ្មោះជុំ វុត្ថាហៅច្រូច អាយុ៣៩ឆ្នាំ មានមុខរបរជាកសិករ និងរត់ម៉ូតូឌុបស្ត្រីជាប្រពន្ធឈ្មោះនាក់ អិត អាយុ៣៦ឆ្នាំ ប្តីប្រពន្ធនេះ​​មានកូនស្រីនាក់ ដែលនាងបង​​អាយុ១៣ឆ្នាំនិងនាងប្អូនអាយុឆ្នាំ ប្រភពព័ត៌មានពីបងប្រុសរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា កន្លងមកប្តី ប្រពន្ធនេះមានការរកាំរកូសគ្នា និងឈ្លោះប្រកែកគ្នារាប់សិបដងមកហើយដោយសារតែ​​ការប្រចណ្ឌពី សំណាក់បុរសជាប្តី ប្រភពដដែលនេះមិនបានឱ្យ​​ដឹងថា ការប្រចណ្ឌប្រពន្ធនោះប្តីចោទទៅលើ​​បុរសណាមួយនោះទេ បុរសជាបងប្រុស​​បាននិយាយទៀតថា កាលពី២០ថ្ងៃមុនប្អូនស្រីរបស់គាត់ និងប្អូនថ្លៃបានឈ្លោះគ្នាបែកផ្សែង ហើយនាងក៏បានប្តឹងទៅសាលាឃុំលែងលះប្តី ហើយអាជ្ញាធរក៏បានដឹងឮដែរ បន្ទាប់ពី​​ការសម្រុះសម្រួល​​មិនបានទទួលជោគជ័យ បន្ទាប់ពីនោះមកនាងជាប្រពន្ធបាននាំកូនស្រីទាំងចុះចេញពីផ្ទះ មកនៅផ្ទះ​​គាត់ជាបងប្រុសហើយក៏នៅជិតគ្នាផ្ទះម្តាយ​​មីងដែរ។ ផ្ទះគាត់ និង​​ផ្ទះប្អូនស្រីនោះមានចម្ងាយពីគ្នាប្រមាណ៣០០ម៉ែត្រ
ក្នុងថ្ងៃកើតហេតុតាមប្រភពបានឱ្យដឹងថា បុរសជាប្តីបានមកហៅ​​ប្រពន្ធរបស់ខ្លួនទៅក្រោយផ្ទះបងប្រុសដោយ និយាយថា ជួបនិយាយគ្នាឱ្យដាច់ស្រេច។ ការជួបគ្នានោះមិនមាននរណាម្នាក់ចាប់អារម្មណ៍ទេ ហើយនាងជាប្រពន្ធក៏បានទៅជួប គឺពេលជួបគ្នានោះហើយដែលបុរសជាប្តីបានកាប់ប្រហារដោយកាំបិត ខ្វែវលើស្ត្រីជាប្រពន្ធ​​ គឺកាប់ចំក្បាល និងខ្លួនជាច្រើនកាំបិតដេកដួលក្នុងថ្លុកឈាម ពេលកាប់ប្រពន្ធឱ្យដួលដេកហើយនោះស្មានថាប្រពន្ធបាន​​ផុតដង្ហើមទៅ ហើយ បុរសជាប្តីក៏បានរត់សំដៅទៅផ្ទះរបស់ខ្លួន។ ជាបន្ទាន់នោះក្រុមសាច់ញាតិក៏បានដឹង ហើយមានការភ្ញាក់ផ្អើលនាំគ្នាជួយលើកស្ត្រីជាប្រពន្ធដែលប្តី កាប់ចេញពីថ្លុកឈាមនិងបានហៅរថយន្តពេទ្យមកដឹកទៅសង្គ្រោះ។ ដោយសារតែការកាប់ប្រហារនេះមានស្ថានភាពធ្ងន់ធ្ងរស្ត្រីជា ប្រពន្ធក៏ត្រូវស្លាប់ពេលនាំដល់មន្ទីរពេទ្យទើបដឹកសពត្រឡប់មក វិញ

No comments:

Post a Comment