Thursday, September 8, 2011

មូលហេតុធ្វើឲ្យកម្មករដួលសន្លប់នៅតាមរោងចក្រនៅកម្ពុជា


យោងតាមរបាយការណ៏របស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ចេញ​ព្រឹត្តិបត្រ​ប្រចាំ​ខែ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​២០១១ ដែលដកស្រង់ដោយវិទ្យុអាស៊ីសេរី​បានឲ្យ ដឹងថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​ដួល​សន្លប់​កន្លង​មកគឺដោយសារ ៖
  • បញ្ហា​កម្ដៅ (កម្មករ​អាច​បាត់បង់​ជាតិ​ទឹក និង​ហេវហត់​អស់​កម្លាំង​ខ្លាំង)
  • ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ (ធ្វើឲ្យពួក​គេ​អាច​វិល​មុខ និង​ធេងធោង)
  • បញ្ហា​ធ្វើ​ការងារ​ថែម​ម៉ោង​ច្រើន​ពេក
  • បញ្ហា​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​
  • កម្រិត​សំឡេង
  • កន្លែង​ធ្វើការ​ដែល​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ (បញ្ហា​ភ្លើង​បំភ្លឺមិន​គ្រប់គ្រាន់ និង​បញ្ហា​អនាម័យ​នៅ​បរិស្ថាន​ជុំវិញ​​។)
  • ខ្វះ​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព និង​សុវត្ថិភាព​ការងារ
(ខ្លឹមសារសង្ខេបដោយ​ Temple Boy ថ្ងៃទី ៩​សីហា​ ២០១១ សំរាប់ជាគំនិតពិចារណា)

No comments:

Post a Comment