Wednesday, September 7, 2011

កំរងឯកសារអំពើហឹង្សាក្នុងគ្រួសារខ្មែរ១

ខ្ញុំនឹងប្រមូលករណីជាក់ស្តែងទាំងនេះដើម្បីសិក្សាស្វែងរកមូលហេតុ និងដំណោះស្រាយ។​ខ្ញុំចង់ឲ្យសង្គមខ្មែរជាសង្គមមួយថ្លៃថ្នូរ និងគ្មានអំពើហឹង្សា។

ខឹងប្រពន្ធ​​ចាក់ចម្រៀងបទ «ចិត្តខុសពីមុន» យកកែវស្រាវាយបែកក្បាល
ដោយ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៨ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១០:១០ 
កោះសន្តិភាព

ក្រុងប៉ោយប៉ែត​​​ ​​ការរស់នៅ​​មិនចុះ​​សម្រុង​​និងមិនយល់​​ចិត្តគ្នា ក្នុងគ្រួសារ​​​មួយបានឈាន​​ទៅ​​ប្រើអំពើហិង្សា​​ជាបន្តបន្ទាប់ដោយលើ កមុនប្តីវាយប្រពន្ធ​​ហូរឈាមតាមត្រចៀក លើកនេះ​​វាយប្រពន្ធ​​​នឹងកែវ​​​ស្រាបែកក្បាល​​​ ព្រោះ​​​តែខឹងប្រពន្ធ​​​ចាក់ចម្រៀង​​ក្នុងទូរស័ព្ទ​​​បទ «ចិត្តខុសពីមុន» បុរស​​ជាប្តីត្រូវប្រពន្ធ​​​របស់ខ្លួនដាក់ពាក្យបណ្តឹង​​​​​ឱ្យ​​​ប៉េអឹម ក្រុងប៉ោយប៉ែត ​​ឃាត់ខ្លួន​​​កាលពីវេលាម៉ោង​​​​ព្រឹកថ្ងៃទី​​​​ កញ្ញា ២០១១ នៅ​​ភូមិក្បាលស្ពាន​​ សង្កាត់​-ក្រុង​​​ប៉ោយប៉ែត
បុរសដែលត្រូវ​​ប្រពន្ធប្តឹង​​​​ឱ្យប៉េអឹម​​​ឃាត់ខ្លួន ​​នោះឈ្មោះ​​​ឈី សេងគង់ អាយុ​​៣៤ឆ្នាំ ​​​ឯស្ត្រី​​​ជាប្រពន្ធ​​​​​ឈ្មោះ​​សេងសុធា អាយុ​​៤៣ឆ្នាំ មានមុខរបរ​​​ជាអ្ន​​ជ្រែខោអាវជជុះចូលផ្សារ​​​រុងក្លឿទឹកដីថៃ ហើយទាំង​​​​​នាក់មានទីលំនៅ​​​ក្នុងភូមិ​​​​​ខាងលើ
លោកវរសេនីយ៍​​ត្រី​​​ហម ម៉ុត ​​មេបញ្ជាការ​​​កងរាជអាវុធហត្ថ​​​​ក្រុងប៉ោយប៉ែតបានប្រាប់​​​ថា មុន​​ការឃាត់ខ្លួនបុរសឈ្មោះ​​​​ឈី​​ សេងគង់ គឺប្រពន្ធ​​​​របស់គេបានមកប្តឹងថា បានវាយ​​នាងនឹងកែវស្រាបណ្តាលឱ្យបែកក្បាល​​ ខណៈ​​កំពុង​​ផឹក​​ស៊ីជុំគ្នាក្នុង​​​ខ្យូស​​ខាង​​ក្រោយផ្ទះ ជាមួយមិត្ត​​​ភក្តិដោយពុំដឹងពីមូលហេតុ កាលពី​​​វេលា​​​​ម៉ោង​​​​និង​​​៣០នាទី​​​ល្ងាចថ្ងៃទី​​​ កញ្ញា ២០១១ ស្ត្រីជាប្រពន្ធ​​បានមក​​ប្តឹងប៉េអឹម​​​​ទាំងក្បាលរបួស ហើយប្រាប់ថា ប្តីរបស់គាត់​​​រូប​​​នេះ​​​​ធ្លាប់វាយ​​ធ្វើបាប​​គាត់ជា​​​ច្រើនដងហើយ ទើបគាត់ទ្រាំមិនបាន ព្រោះ​​ថ្ងៃមុន​​ប្តី​​​គាត់ទើបតែទះកំផ្លៀង​​គាត់រហូត​​ហូរឈាមតាម ត្រចៀក មិនទាន់ជាសះស្បើយផង។
ស្ត្រីជាប្រពន្ធ​​​ប្រាប់ប៉េអឹមថា ជិតមួយ​​សប្តាហ៍​​ហើយគាត់​​​​និងប្តីរបស់គាត់​​មិនដែលនិយាយ​​​រកគ្នាទេ ក្រោយពី​​វាយគាត់ឱ្យ​​​ហូរឈាមតាមត្រចៀក​​ ប៉ុន្តែ​​នៅល្ងាចថ្ងៃទី​​​​​ កញ្ញា ​​២០១១ ខណៈគាត់​​​​ផឹកស៊ី​​​ជុំមិត្ត​​​ភក្តិ​​​ខាងក្រោយ​​ផ្ទះ​​ គាត់ចិត្ត​​មិនដាច់​​គិត​​​ដល់ប្តីក៏​​​ឱ្យមិត្ត​​​​ភក្តិ​​ហៅ​​ប្តី ពីក្នុងផ្ទះមកផឹកជាមួយ ហើយនិយាយ​​​ទៅមករកគ្នាជាធម្មតា​​វិញ
លុះផឹក​​​​ដល់​​ធ្លាក់ភ្នែក​​​រៀងខ្លួន​​​ ពេលគាត់បើក​​​ចម្រៀង​​ក្នុង​​ទូរស័ព្ទ​​​ ក៏ត្រូវប្តីគាត់ទាញ​​​​កែវវាយគាត់តែម្តង ​​បុរសជាប្តី​​​ប្រាប់ថា ​​ដោយសារ​​ខឹង​​ប្រពន្ធ​​​ចាក់​​​បទ​​ «ចិត្តខុសពីមុន» ដូចជាផ្លែផ្កាឱ្យគាត់ ទើបវាយយ៉ាងដូច្នេះ

No comments:

Post a Comment